មេរៀនខែ្មរៈ​បង្រៀនដោយសាស្រ្តាចារ្យលោកគ្រូប៉ាន់វណ្ណៈ

តើខេមរវិទ្យាមានន័យដូចម្តេច?
ពាក្យថា​​​​​" ​ខេមរវិទ្យា" ​​​​មក​ពី​ ខេមរ(ក្សេមកក្សាន្ត)​+វិទ្យា(ចំនេះដឹង=​ វិជ្ជា)
ខ្មែរ​​​  ​ ក+មេ =កមេ
កម្ពុជា​ មកពីកម្ពុ+មេរា មានបុត្រ២អង្គ
ខ្មែរមន ដូចម្តេចដែលហៅថាខែ្មរមន?
ខ្មែរមន បានកើតឡើងដោយសារការកាត់ផ្សំគា្នរវាងពួកមេឡាណេស៊ីយ៉ាង +​​ ឥណ្ឌូណនេស៊ីយ៉ាង​ហើយក៏នាំមករស់នៅឥណ្ឌូចិន អាសីអាគ្នេយ៏​ យើងនេះ
ខ្មែរមន មានជនជាតិជាច្រើន ដូចជា៖
សេណួយសេម៉ាងៈ​ នៅសហពន្ធម៉ាឡេស៊ីយ៉ា
ប៉ាឡោងវ៉ាៈ ​  នៅភូមា
ខ្ម អាឡាក់ល្មិតៈ ​នៅលាវ
កួយ,​ព័រ, ស្អួច,​ព្នងុ,​...., ចារាយ នៅកម្ពុជា
ម្នង,​ បាហ្នារ ,សេដង់ព្រុ នៅវៀតណាម


 ៚  អត្តសញ្ញាណជាតិតំណាងខ្មែរ

រុក្ខជាតិៈ ដើមតោ្នត           បុប្ផជាតិៈ ផ្ការំដួល
ចតុបាទៈ សត្វគោព្រៃ​​​       ឧរង្គសត្វៈ អណើ្តកហ្លូង
មច្ឆាជាតិៈ ត្រីគល់រំាង       ផលជាតិៈ​ចេកពងមាន់
បក្សីសត្វៈ សត្វត្រយ៉ង


៚អត្តសញ្ញាណជាតិវប្បធម៌ខ្មែរ មានៈ
១សិល្បៈ 
២ជំនឿ
៣ទំនៀមទំលាប់
៤ប្រពៃណី
៥សាសនា
I. សិល្បៈខ្មែរមាន់៧៖
១.​ ស្ថាបត្យកម្ម(​ សំណងផេ្សងៗដូចជា អង្គរវត្ត)
២. ចម្លាក់
-ចម្លាក់លៀន
-ចម្លាក់លោត
-ចម្លាក់លិប
៣. គំនូរ
-គំនូរផាត់ពណ៌
-គំនូរបៀក
-គំនូរជីរចល
៤.តន្រ្តី
-តន្រ្តីអារក្ស
-តន្រ្តីភ្លេងការ
-តន្រ្តីយីកេ
-តន្រ្តីបាសាក់
-តន្រ្តីចាប៊ី
-តន្រ្តីមហោរី
-តន្រ្តីអាយ៉ៃ
-តន្រ្តីឆៃយុំា
-តន្រ្តីស្គរឈ្នះ(ដឹកទ័ពចេញច្បំាង)
តន្រ្តីពិណពាណ្យ
តន្រ្តីប្រ៊ឺន
ត្រៃលក្ខណ៍
៥.របាំ
-របាំបេះក្រូច
-របាំបេះក្រវាញ
-របាំប្រពៃណី
-របាំប្រជាប្រិយ
-របាំបូរាណ(ជួនពរ)
៦.អក្សរសិល្ប៍
អក្សរ+សិល្ប៍
សិល្ប៍(វិធី)​ មាន
-សំវាទវិធី
-ពណនាវិធី
-ឯកវាទវិធី
-ហាសវាទវិធី
-សន្ឨេហវិធី
-ឧបទេសវិធី(អប់រំ)
-នាដកវិធី
-ប្រលោមវិធី
-បដិបក្ខវិធី
-អន្តវិធី(បញ្ចប់រឿង)
៧.ភាពយន្ត
-ភាពយន្តឯកសារ
-ភាពយន្តជីវចល
-ភាពយន្តប្រលោមលោក
II.​ជំនឿ​ មានដូចជាៈ
-ជំនឿអ្នកតា អ្នកដូន
-ជំនឿមេបាៈ មេបាចាស់ទុំ មេបាផ្កាប់មុខ មេបាកំលោះក្រមុំ
-ជំនឿគ្រូៈ​ គ្រូអាចារ្យ គ្រូឪពុកម្តាយ
III. ទំនៀមទំលាប់
ពេលកើត



ភូមិសាស្ត្រនៃប្រទេសកម្ពុជា 
 ៚​ទីតាំងៈ​ស្តិតនៅភូមិភាគអាស៊ីអាគ្នេយ៍​មានផ្ទៃដី​១៨១០៣៥គីឡូមែត្រការេ មានរាងពហុកោណសើ្មរសើ្ទជ្រុង​​ ចំណុចកណ្តាលនៅកែ្បរទីរួមខេត្តកំពងធំ។ប្រវែងពីជើងទៅត្បូង​មានប្រវែង៤៤០គីទ្បូមែត្រ ពីលិចទៅកើត​មានប្រវែង៥៦០គីទ្បូមែត្រ។
-មានព្រំប្រទល់​ខាងកើតទល់នឹងសាធារណរដ្ឋសង្គមវៀតណាមខាងជើងទល់នឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនិងព្រះរាជាណាចក្រថៃឡង់ខាងលិចទល់នឹងព្រះរាជាណាចក្រថៃ​​​​​ និងខាងត្បូងទល់និងឈួងសមុទ្រ។
-សណ្ឋានដីៈ​ប្រទេសកម្ពុជាមានរាងផតកណ្តាលព័ទ្ធ​ដោយប្រជុំភ្នំនិងខ្ពងរាប់។​ សណ្ឋានដីចែកចេញជា​តំបន់មាត់សមុទ្រតំបន់ប្រជុំភ្នំ ខ្ពងរាប់និងតំបន់វាលទំនាប។
អាកាសធាតុក្តៅហើយសើម​ មានសីតុណ្ហភាពក្តៅ ២៥-37 អង្សារនិងមានសីតុណ្ហភាពត្រជាក់២៥-16 អង្សារ។​ទទួលរបបខ្យល់មូសុង។
ដើមកំណើតខ្មែរ
បញ្ហាស្មុគ្រស្មាញបានកើតឡើងរាល់ពេលដែលចង់សិក្សាពីខ្មែរពិសេស​ដើមកំនើតខែ្មរ។​ទោះបីមានការលំបាកយ៉ាងណាក៏ដោយក៏យើងបានឃើញអ្នកជ្រាវជ្រាវជាច្រើនដែលមានគំនិត
ប្រហាក់ប្រហែលគ្នា​ហើយអ្នកខ្លះក៏ផ្ទុយគ្នាស្រលះ​ដូចជាៈ 
១.​ ឈឹមក្រសេម​និង​លោក​ ពីយែឡូទី​ បានឲ្យយោបល់ប្រហាក់​ប្រហារគ្នាថា​ ខែ្មរគឺ ជាឥណ្ឌា, ឥណ្ឌាគឺជាខែ្មរ គឺជាជនជាតិតែមួយេព្រោះគេយល់ឃើញថានៅប្រទេសឥណ្ឌា​ មានប្រទេសឈ្មោះ កុមេរុ​ ជាប្រទេសធំ មានមនុស្សរស់នៅច្រើន​ហើយជនជាតិនោះ​បានសាយភាយ​មករស់នៅដែនដីខែ្មរយើងនេះ​មានពាក្យកុមេរុ បានក្លាយទៅជាខែ្មរ
កុមេរុ> ​កមេ្មរុ>កេ្មរ> ខ្មេរ>ខែ្មរ
២លោកHendrick kerns : ​បានទទួលស្គាល់ថាខែ្មរ​ជាជនអន្តោប្រវេសន៍​មានចំនាក់ស្រុកពីប្រទេសឥណ្ឌាមកដណើ្តមយកទឹកដីរបស់ជនជាតិដើមក្នុងនោះគឺ មានជនជាតិដែលស្ថេតិនៅក្នុងអំបូរមាឡេយូប៉ូលីណេស៊ីយាង។
-លោកAdhhemard leclere  និង លោក Paul Benediet និងលោកPiere Courouse ​ពួកទាំងនោះបានបញ្ជាក់ថា​​ ជនជាតិ មន​-ខែ្មរ​ប្រហែលជាត្រូវពួកដ្រាវីដវារុញច្រានចេញពីឥណ្ឌា​ហើយសព្វថៃ្ងមានៅសេសសល់ខ្លះដូចជា​មណ្ឌ បានមកលុកលុយក្នុងប្រទេសភូមា​​ ថៃ កម្ពជា។
៣.​លោក Bermard Philips & លោកម៉ាកសែលតាឡបូ(Marcel Talabot) ពូកគាត់យល់ថា មនុស្សជាច្រើនក្រុមបានធើ្វដំណើរពីជើងចុះមកភូមិភាគអាស៊ីអាគេ្នយ៍ ដូចជា​ ពួកអស្តូ្រឡូអ៊ីត​មេឡាណេស៊ីយាង+ ឥណ្ឌូណេស៊ីយាង​ហើយបានមករស់នៅលើទឹកដីលាតសន្ធឹង​ពីឆ្នេរ​សមុទ្រចិនរហូតដល់ព្រំប្រទល់ឥណ្ឌា។

៚​ទស្សនះវាយតម្លៃទៅលើ" ខ្មែរ , កម្ពជា"

១.​កេងវ៉ាន់សាក់:
-ក+មេ> កមេ>ក្មេរ>ខេ្មរ>ខែ្មរ
-ក+ពូជជា>កពូជជា: កម្ពុជា
២. ត្រឹងា​ :
-ខែ្មរ> ខេ្មរ>ក្មេរ>ខេ្មរ> ខែ្មរ
-កម្ពុជា> ឥសីកម្ពុ+  នាងមេរា
៣.រស់សារេត​ :
ខែ្មរ=​ខម(មាស)> កម>កមេរុ
កម្ពុជា=​ក+ពូជជា= ក្រុមមនុស្សដែលមានពូជពង្សជាល្អ
៤. កៅឈិនៈ
ខែ្មរ​=​ ខេមរៈ​​​​​​  មនុស្សរស់នៅដោយមានភាពកេ្សមក្សាន្ត​ជាល្អ
កម្ពុជា=​   មកពីព្រះថោងបានផ្លាពីនគរគោកធ្លកនៅ​ កម្ពុជាធិបតី=សុវណ្ណភូមិ។
៥. លោកឈឹមក្រសេមៈ
-​ ខែ្មរ=កេ្មរ>ខេ្មរ
កមេរុ=​ កម្ពុជរដ្ឋ  អាស្រ័យក្នុងកុមេរុរដ្ឋ 
៦.Gage Cordes :
ខែ្មរ=​ កម្ពុ+ មេរា> កម្ព+មេរ> កម+មេរ>កេ្មរ>ខែ្មរ
-កម្ពុជា=​ ឥសីកម្ពុ+​នាងមេរា=មានបុត្រ២អង្គគឺ​គេឲ្យឈោ្មះបុត្រ២អង្គនោះថាបុត្រកម្ពជៈ​ ហើយក៍ឲ្យបុត្រ​នោះត្រួតត្រាប្រទេសជាតិដែលនាំឲ្យមានពាក្យថា   កម្ពុជទេស=​ប្រទេសកម្ពុជា។


ទំនាក់ទំនងវប្បធម៌ខែ្មរជាមួយបរទេស
ការទទួលឥទ្ធិពលពីគា្នទៅវិញទៅមកតាមរយៈ
-ការធើ្វពាណិជ្ជកម្ម  សាសនា​ ទេសចរណ៍​កិច្ចការបរទេស។
តើខែ្មរយើងទទួលឥទ្ធិពលវប្បធម៌បរទេសណាខ្លះ?
១. ឥទ្ធិពលពីឥណ្ឌា(ស.វទី១) ឥណ្ឌាបានចូលមកក្នុងប្រទេសខែ្មរមុនគេបង្អស់ ឥទ្ធិពលបានធើ្វឲ្យខែ្មរទទួលទស្សនៈរាជាធិបតេយ្យ​​ សាសនា​ ភាសា​​​​ អក្សរ សិល្បៈ ទំនៀមទំលាប់​ច្បាប់ផេ្សងៗ
២.ឥទ្ធិពល​ពីចិន (​ស/វទី៣)ចិនបានហូរចូលក្នុងប្រទេសខ្មែរតាមរយះជំនួញនិងផ្សព្វផ្សាយសាសនា។
៣.ឥទ្ធិពលចាម ជ្វា(ស/វទី៥)​តាមរយះស្ថាបត្យកម្ម ក្បាច់រចនា
៤.ឥទ្ធិពលថៃ វៀតណាម(ស/វទី៣)តាម